ReanChord
Documents/កម្រិតដំបូង · ទម្រង់ការកេះ និងចង្វាក់

កម្រិតដំបូង · ទម្រង់ការកេះ និងចង្វាក់

ចង្វាក់ជាអ្វីដែលធ្វើឲ្យបទមានអារម្មណ៍ត្រឹមត្រូវ។ Chord គ្រាន់តែជាពាក់កណ្ដាលប៉ុណ្ណោះ។ ▸ មូលដ្ឋាន • កេះចុះ (⬇) — កេះទៅរកដី • កេះឡើង (⬆) — កេះត្រឡប់ឡើងវិញ • ដៃកេះត្រូវរំកិលដូចប៉ោល សូម្បីនៅ beat ស្ងាត់ ▸ ទម្រង់ ៣ ត្រូវស្ទាត់ ១) កេះចុះទាំងអស់៖ ⬇ ⬇ ⬇ ⬇ (រាប់ ១ ២ ៣ ៤) ២) ចុះ-ឡើង៖ ⬇⬆ ⬇⬆ ⬇⬆ ⬇⬆ ៣) ទម្រង់បុរាណ៖ ⬇ ⬇⬆ ⬆⬇⬆ សមនឹងបទរាប់មិនអស់ ▸ ការរក្សាចង្វាក់ • គោះជើងតាម beat នីមួយៗ • ប្រើ metronome ចាប់ផ្ដើមពី 60 BPM • លេងទម្រង់សាមញ្ញឲ្យត្រូវចង្វាក់ ប្រសើរជាងលេងស្មុគស្មាញតែខុសចង្វាក់ ▸ ការបញ្ចេញអារម្មណ៍ (Dynamics) ប្រែប្រួលខ្លាំង-ខ្សោយ ទុក Chord ឲ្យលាន់ក្នុងបទយឺត ឬប្រើបាតដៃបិទសំឡេងឲ្យតឹង។ ហ្វឹកកេះ Chord មួយរហូតស្ទាត់ រួចទើបបន្ថែមការប្ដូរ Chord។ បន្ទាប់៖ Barre chords។