ReanChord
Blog/កម្រិតមធ្យម · Transpose និង Keys

កម្រិតមធ្យម · Transpose និង Keys

0views

Transpose មានន័យថា ផ្លាស់ប្ដូរបទទាំងមូលឡើង ឬចុះ។ Chord ទាំងអស់ផ្លាស់ប្ដូរស្មើគ្នា។

▸ Semitone
ជំហានតូចបំផុតក្នុងតន្ត្រីគឺ semitone (មួយបន្ទះ)។ ១២ semitone = មួយ octave។
ឡើង ១ semitone៖ C → C#, F → F#។ ចុះ ១៖ A → G#, D → C#។

▸ ហេតុអ្វី Transpose?
• ឲ្យសមនឹងសំឡេងច្រៀងរបស់អ្នក
• ចេញពី key ពិបាក ទៅ key ងាយលេង (C, G, D, A, E)
• ឲ្យត្រូវនឹងឧបករណ៍ផ្សេង

▸ នៅលើ ReanChord
ប្រើប៊ូតុង Transpose +/- នៅគ្រប់បទ។ Chord និង Key ផ្លាស់ប្ដូរភ្លាមៗ ដូច្នេះអ្នកដឹង key ជានិច្ច។

▸ Key ងាយលេងលើហ្គីតា
G, C, D, A, E និង minor ដៃគូ (Em, Am, Bm, F#m, C#m) ប្រើ open chord ច្រើនបំផុត។
បើបទនៅ key ពិបាកដូចជា Eb ឬ Ab សូម Transpose ទៅ key ងាយ ឬដាក់ Capo។

▸ ល្បិចលេខ
គិត Chord តាមលេខក្នុង key (1-4-5)។ ពេល Transpose គ្រាន់តែផ្លាស់ទម្រង់ទាំងមូល — ទំនាក់ទំនង 1-4-5 មិនប្រែ។

បន្ទាប់៖ ការកេះម្រាមដៃ (Fingerpicking)។